សំណួរដែលគេសួរញឹកញាប់អំពីលោកដេរេក ព្រីនស៍

លោក ដេរេក ព្រីនស៍ គឺជាអ្នកប្រាជ្ញដ៏ឆ្នើម និងជាគ្រូបង្រៀនព្រះគម្ពីរដល់ប្រជាជាតិជាច្រើន ។ លោកគឺជាមនុស្សរបស់ព្រះម្នាក់ដែលទទួលបានការគោរពយ៉ាងខ្លាំងចំពោះការយល់ដឹង និងប្រាជ្ញាក្នុងព្រះគម្ពីររបស់គាត់។

មាតិកា

(ចុចដើម្បីរំកិលទៅកាន់ទីតាំង)

តើលោកដេរេក ព្រីនស៍ កើតនៅឯណា?

បាង្កាលូរ ប្រទេសឥណ្ឌា។

តើលោកដេរេក ព្រីនស៍ កើតនៅពេលណា?

១៤ សីហា ១៩១៥

តើលោកដេរេក ព្រីនស៍ ទទួលមរណៈភាពឬនៅ?

លោកដេរេក ព្រីនស៍ បានទទួលមរណៈភាពនៅថ្ងៃទី ២៤ កញ្ញា ២០០៣។

តើលោកដេរេក ព្រីនស៍ ទទួលមរណៈភាពប៉ុន្មាន?

៨៨ ឆ្នាំ (១៩១៥-២០០៣)

តើលោកដេរេក ព្រីនស៍ ទទួលមរណៈភាពនៅទីណា?

តើលោកដេរេក ព្រីនស៍ ទទួលមរណៈភាពនៅផ្ទះរបស់គាត់ក្នុងទីក្រុងយេរ៉ូសាឡេម។

តើគេបញ្ចុះសព តើលោកដេរេក ព្រីនស៍ នៅទីណា?

ទីបញ្ចុះសពក្រុមជំនុំសម្ព័ន្ធភាពអន្តរជាតិក្នុងទីក្រុងយេរ៉ូសាឡេម។

តើលោកដេរេក ព្រីនស៍ទទួលមរណៈភាពដោយសារអ្វី?

លោកដេរេក ព្រីនស៍ បានស្លាប់ក្នុងពេលគេងដោយជំងឺខ្សោយបេះដូង បន្ទាប់ពីការចុះខ្សោយនៃសុខភាពអស់មួយរយៈពេល។

តើ លោកដេរេក ព្រីនស៍ មានជំនឿយ៉ាងដូចម្តេច?

លោកដេរេក ព្រីនស៍ គឺជាគ្រិស្តបរិស័ទពេនទីកុស្តដែលមិនមាននិកាយ និងមិនប្រកាន់និយាយ ។ ជំនឿរបស់គាត់ស្របនឹងសេចក្ដីថ្លែងការណ៍នៃសេចក្ដីជំនឿរបស់យើង ដែលណែនាំយើងក្នុងគ្រប់បញ្ហានៃសេចក្ដីជំនឿ និងការអនុវត្ត។

សេចក្តីថ្លែងនៃជំនឿ
«ពេលខ្លះមនុស្សសួរខ្ញុំថា “តើអ្នកនិកាយអ្វី តើអ្នកចូលរួមព្រះវិហារណា?” ខ្ញុំចូលចិត្តឆ្លើយដូចអ្នកតែងទំនុកតម្កើងថា៖ “ទូលបង្គំជាមិត្តភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ” វាមិនមែនអំពីនិកាយនោះទេ ប៉ុន្តែជាអាកប្បកិរិយានៃដួងចិត្ត និង ដំណើរជីវិតរបស់មនុស្សម្នាក់»។ - លោកដេរេក ព្រីនស៍

តើការបកប្រែព្រះគម្ពីរមួយណាដែល លោកដេរេក ព្រីនស៍ ចូលចិត្ត?

លោកដេរេក ចូលចិត្តកំណែព្រះគម្ពីរឃីងជេម ហើយថែមទាំងបានសិក្សាអត្ថបទដើមជាភាសាហេព្រើរ និងក្រិកផងដែរ។

ដើម្បីប្រាស្រ័យទាក់ទងយ៉ាងច្បាស់ជាមួយទស្សនិកជន គាត់តែងតែប្រើការបកប្រែទំនើបៗដូចជា the New American Standard Bible, the New International Version and the New King James Version. ពេលខ្លះគាត់បានយោង the J.B. Phillips Bible, The Living Bible or the Amplified Bible ប្រសិនបើវាបង្ហាញពីវគ្គបទគម្ពីរ និងអត្ថន័យរបស់វាកាន់តែប្រសើរ។

តើ លោកដេរេក ព្រីនស៍ បានរៀបការឬអត់?

លោកដេរេក ព្រីនស៍ បានរៀបការហើយបានក្លាយជាពោះម៉ាយពីរដង។

អ្នកស្រីលីឌា ព្រីនស៍
រៀបការពីឆ្នាំ ១៩៤៦-១៩៧៥

អ្នកស្រីរូថ ព្រីនស៍
រៀបការពីឆ្នាំ ១៩៧៨-១៩៩៨
«ខ្ញុំបានរៀបការជាមួយនាងលីឌាចំនួន ៣០ ឆ្នាំ និងជាមួយនាងរូថចំនួន ២០ ឆ្នាំ។ អាពាហ៍ពិពាហ៍ទាំងពីរនេះគឺជាការរស់នៅប្រកបដោយសុភមង្គល និងជោគជ័យ» ។ - លោកដេរេក ព្រីនស៍

តើអ្នកស្រីលីឌា ព្រីនស៍ ទទួលមរណៈភាពនៅពេលណា?

៥ តុលា ១៩៧៥ (អាយុ ៨៥)

តើអ្នកស្រីរូថ ព្រីនស៍ ទទួលមរណៈភាពនៅពេលណា?

២៩ ធ្នូ ១៩៩៨ (អាយុ ៦៨)

តើលោកដេរេក ព្រីនស៍ មានកូនឬទេ?

លោកដេរេក ព្រីនស៍ ជាឪពុករបស់កូនចំនួន ១២ នាក់។

ទំពរដើម
ធនធានផ្សេងៗ
+
ធនធានផ្សេងៗហាងព័ត៌មានការផ្សព្វផ្សាយ
អំពី
+
បរិច្ចាក
ចូលរួម
+
ទំនាក់ទំនង
+
ទំនាក់ទំនង
White Facebook iconWhite YouTube iconWhite Instagram iconX iconPinterest icon