អ្វីដែលយើងជឿ
សេចក្តីថ្លែងការណ៍នៃសេចក្តីជំនឿ ។
- ព្រះជាព្រះដ៏ពិតតែមួយនិងជាព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចជាអង្គបុគ្គលនៃព្រះត្រៃឯក ព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ ។ ហើយថាទ្រង់ជាព្រះវិញ្ញាណគ្មានដែនកំណត់ អស់កល្បជានិច្ចមិនអាចផ្លាស់ប្តូរបានក្នុងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណាអំណាច ប្រាជ្ញា និងសេចក្ដីសុចរិតរបស់ទ្រង់។ (អេសាយ៤៥:២២, ទំនុកតម្កើង ៩០:២; យ៉ូហាន ៤:២៤; កូរិនថូសទី២១៣:១៤)
- ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ;ទ្រង់បានយកកំណើតនឹងនាងព្រហ្មចារី ។ទ្រង់ល្អឥតខ្ចោះទាំងនៅក្នុងភាពជាព្រះ និងមនុស្សជាតិ ។ទ្រង់សព្វព្រះហឫទ័យលះបង់ព្រះជន្មរបស់ទ្រង់ធ្វើជាយញ្ញបូជាជំនួសដ៏ល្អឥតខ្ចោះ និងគ្រប់គ្រាន់សម្រាប់អំពើបាបរបស់មនុស្ស។ តាមរយៈដង្វាយធួនរបស់ទ្រង់មនុស្សអាចទទួលបានសេរីភាពពីការផ្តន្ទាទោស កំហុសនិងឥទ្ធិពលនៃអំពើបាប។ទ្រង់បានរស់ពីសុគតឡើងវិញក្នុងរូបកាយដ៏រុងរឿងរបស់ទ្រង់ដែលឥឡូវនេះទ្រង់គង់នៅស្ថានសួគ៌ជាអ្នកទូលអង្វរជំនួសអ្នកជឿ ។ ហើយថាទ្រង់នឹងយាងមកម្ដងទៀតក្នុងព្រះកាយដ៏រុងរឿងរបស់ទ្រង់ដើម្បីបង្កើតនគររបស់ទ្រង់ ។ (ម៉ាថាយ ១:១៨–២៥; យ៉ូហាន១:១៤; កូល៉ុស ១:១៣–១៨; ពេត្រុសទី១ ២:២៤; លូកា ២៤;ហេព្រើរ ៤:១៤; ម៉ាថាយ ២៥:៣១–៤៦)
- ព្រះវិញ្ញាណបរិសុទ្ធគឺមានលក្ខណៈស្មើគ្នានៅក្នុងភាពជាព្រះជាមួយនឹងព្រះដ៏ជាព្រះវរបិតានិងជាមួយនឹងព្រះដ៏ជាព្រះរាជបុត្រា។ទ្រង់ធ្វើការអស្ចារ្យនៃកំណើតថ្មីនៅក្នុងអ្នកដែលទទួលព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះ ហើឥឡូវនេះទ្រង់រស់នៅក្នុងអ្នកជឿ ។ទ្រង់ជាអ្នកបិទត្រាលើពួកគេរហូតដល់ថ្ងៃប្រោសលោះ។ទ្រង់ជាអ្នកផ្តល់អំណាចដល់ពួកគេសម្រាប់ការបម្រើ;និងផ្តល់អំណោយទាននៃព្រះគុណសម្រាប់ការស្អាងរូបកាយរបស់ព្រះគ្រីស្ទ។ (អេភេសូរ ៤:៣០;កូរិនថូសទី១ ៦:១៩; ១២:៤, ៧, ១២–១៣; កិច្ចការ ១:៥;ទីតុស ៣:៥)
- សេចក្តីពិតគឺដាច់ខាត និងមានគោលបំណង ។សេចក្តីពិតនៃការប្រោសលោះមានចែងនៅក្នុងបទគម្ពីរនៃគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មីដែលជាការបើកសម្តែងរបស់ព្រះដល់មនុស្សដោយការសរសេរដែលត្រូវបានបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធនិងគ្មានកំហុសឆ្គងនៅក្នុងសំនេរដើមឡ់យ ។ព្រះគម្ពីរគឺជាសិទ្ធិអំណាចកំពូលនិងចុងក្រោយបំផុតក្នុងគ្រប់បញ្ហានៃជំនឿ និងការអនុវត្ត ។(ម៉ាថាយ ៥:១៨; ធីម៉ូថេទី២ ៣:១៥–១៧; ពេត្រុសទី២១:២០–២១)
- ពួកជំនុំគឺជារូបកាយរួបរួមរបស់ព្រះគ្រីស្ទនៅលើផែនដីដែលមានសម្រាប់ការប្រកប ការពង្រឹងនិងសម្រាប់ទំនាក់ទំនងដំណឹងល្អទៅកាន់គ្រប់ជាតិសាសន៍តាមរយៈជីវិត និងជាស្មរបន្ទាល់នៃភាពជាគ្រីស្ទបរិស័ទ ។(ម៉ាថាយ ២៨:១៩–២០; កិច្ចការ ១:៦–៨, ២:៤១–៤២;កូរិនថូសទី១ ១២:១៣)
- មនុស្សត្រូវបានបង្កើតឡើងឲ្យដូចរូបអង្គព្រះ ប៉ុន្តែតាមរយៈអំពើបាបរបស់លោកអ័ដាមបានក្លាយទៅជាការដាច់ចេញពីព្រះ ហើយត្រូវបានផ្តន្ទាទោសឲ្យមានទោសជារៀងរហូត ។មធ្យោបាយដោះស្រាយតែមួយគត់សម្រាប់ស្ថានភាពរបស់មនុស្ស គឺការសង្គ្រោះ តាមរយៈជំនឿរបស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួននិងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង។ (យ៉ូហាន៣:១៥–១៨; អេភេសូរ ១:៧; រ៉ូម ១០:៩–១០)
- បុគ្គលមានលក្ខណៈវិសេសអស្ចារ្យដែលលេចវត្តមានឡើងរួមមានទាំងទេវតាដែលមិនធ្លាក់ចុះ ទេវតាដែលធ្លាក់ចុះនិងអារក្ស ។សាតាំងជាមេដឹកនាំនៃពួកទេវតាដែលបានធ្លាក់ចុះគឺជាសត្រូវរបស់ព្រះ និងមនុស្សដែលត្រូវបានកំណត់រួចហើយនឹងទៅក្នុងបឹងភ្លើង ។ (ហេព្រើរ១:៤–១៤; យូដាស ៦; ម៉ាថាយ ២៥:៤១; វិវរណៈ ២០:១០)
- នឹងមានការរស់ឡើងវិញខាងរូបកាយទាំងអ្នកដែលបានសង្រ្គោះនិងអ្នកដែលមិនបានសង្គ្រោះ ។អ្នកដែលត្រូវបានសង្គ្រោះនឹងមានជីវិតដ៏នៅអស់កល្បជានិច្ចហើយពួកអ្នកដែលមិនបានសង្គ្រោះនឹងត្រូវវិនាសអស់កល្បជានិច្ច។ (កូរិនថូសទី១ ១៥; ដានីយ៉ែល ១២:១–២; យ៉ូហាន៥:២៨–២៩; ថែស្សាឡូនីចទី២ ១:៧; ម៉ាថាយ ៥:១–១០)